Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បុណ្យចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវទេសចរចេញដើរលេងជាង១លាននាក់ទូទាំងប្រទេស, ព្រះសីហនុ សៀមរាប បាត់ដំបង ប៉ៃលិន និងកែបឈរលើកំពូលតារាង

    BY Naren February 12, 2024
    បុណ្យចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវទេសចរចេញដើរលេងជាង១លាននាក់ទូទាំងប្រទេស, ព្រះសីហនុ សៀមរាប បាត់ដំបង ប៉ៃលិន និងកែបឈរលើកំពូលតារាង

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃឱកាសពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

    របាយការណ៍ដដែលក៏បានបញ្ជាក់ពីរាជធានី-ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖

    ១. ព្រះសីហនុ
    * ទេសចរជាតិ៖ ២៨២,៣៩៦នាក់
    * ទេសចរបរទេស៖ ១១,៩០៥នាក់

    ២. សៀមរាប
    * ទេសចរជាតិ៖ ៩៩,៦០០នាក់
    * ទេសចរបរទេស៖ ១៨,០៧៧នាក់

    ៣. បាត់ដំបង
    * ទេសចរជាតិ៖ ៨៨,៥៧២នាក់
    * ទេសចរបរទេស៖ ៨៧៤នាក់

    ៤. ប៉ៃលិន
    * ទេសចរជាតិ៖ ៧៩,៤២៥នាក់
    * ទេសចរបរទេស៖ ២៦៨នាក់

    ៥. កែប
    * ទេសចរជាតិ៖ ៧២.៤៩៤នាក់
    * ទេសចរបរទេស៖ ៦៥១នាក់

    ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សេវាកម្មក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ ពោលមិនមានបញ្ហាកើតឡើងធំដុំនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: