ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួស២នាក់ ចូលខ្លួនសារភាព

BY
Naren
February 12, 2024
ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួស២នាក់ ចូលខ្លួនសារភាព

(ត្បូងឃ្មុំ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ ចូលខ្លួនមកសារភាព និងដោះស្រាយដើម្បីអនុវត្តតាមនីតិវិធី។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរងរបួសស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រី១នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: