ព័ត៌មានជាតិ

កម្លាំងនគរបាល តាមឃាត់ខ្លួនជនជាតិចិន ដែលបើករថយន្តបុកក្មេងស្រីម្នាក់បាត់បង់ជីវិត និងរបួស២នាក់ នៅតាមផ្លូវ៦០ម៉ែត្រ

BY
Khmerpress
February 13, 2024
កម្លាំងនគរបាល តាមឃាត់ខ្លួនជនជាតិចិន ដែលបើករថយន្តបុកក្មេងស្រីម្នាក់បាត់បង់ជីវិត និងរបួស២នាក់ នៅតាមផ្លូវ៦០ម៉ែត្រ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កជាជនជាតិចិនហើយ ក្រោយបើករថយន្តបុកស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់នៅតាមផ្លូវ៦០ម៉ែត្រ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV-8317​ ត្រូវរថយន្តបង្កបើកដោយជនជាតិចិន បុកស្លាប់ម្នាក់ និងរបួស២នាក់ រួចហើយជនបង្កបើករថយន្តយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនជាតិចិនត្រូវបាននាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: