Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កូនផ្សោតកើតថ្មី ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

    BY Naren February 15, 2024
    កូនផ្សោតកើតថ្មី ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

    (ក្រចេះ)៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង ១០:១៨នាទី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

    កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត៧ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។

    រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។

    ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៨៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: