Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ផ្សព្វផ្សាយម្ហូបខ្មែរ ក្នុងសៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ» នៅតំបន់ Seine-et-Marne

    BY Khmerpress February 17, 2024
    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ផ្សព្វផ្សាយម្ហូបខ្មែរ ក្នុងសៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ» នៅតំបន់ Seine-et-Marne

    (ប៉ារីស)៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានផ្សព្វផ្សាយពីមុខម្ហូបខ្មែរ ដល់ភាគីប្រទេសជាមិត្ត ដោយបានអញ្ជើញ លោក Hadrien GHOMI តំណាងរាស្រ្តតំបន់ Seine-et-Marne និងជាអនុប្រធាន ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងអភិបាលក្រុងមួយចំនួនរបស់បារាំង រួមមាន អភិបាលក្រុង Bussy Saint Georges, Logne, Noisiel និង Croissy Beaubourg ចូលរួមកម្មវិធីអាហារពេលល្ងាច និងភ្លក់ម្ហូបខ្មែរ នៅ និវេសនដ្ឋានឯកអគ្គរាជទូត។

    ក្រៅពីគោលដៅផ្សព្វផ្សាយម្ហូបខ្មែរ ក្នុងសៀវភៅ «កេរដំណែល ស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលបានឈ្នះជ័យ លាភីជាសៀវភៅអាស៊ីល្អជាងគេ (Best Asian Cuisine Book) ក្នុងការប្រកួតរង្វាន់ Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងប៉ារីស កម្មវិធីអាហារពេលល្ងាចនេះធ្វើឡើង ក្នុងបំណងពង្រឹងទំនាក់ទំនង ជាមួយអាជ្ញាធរ បារាំង នៅ Seine-et-Marne ជាទីដែលមានសហគមន៍ពលរដ្ឋខ្មែររស់នៅច្រើនក្នុងតំបន់ Île-de-France ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: