Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះរំពឹងថានឹងសម្រេចបានកំណើន ៦.៦%

    BY Naren February 20, 2024
    មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះរំពឹងថានឹងសម្រេចបានកំណើន ៦.៦%

    (ភ្នំពេញ)៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា មានកំណើន ៦.៦ភាគរយ គាំទ្រដោយការងើបឡើងវិញ របស់វិស័យសំខាន់ៗមួយចំនួន។

    លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ រួមមាន ភាពល្អប្រសើរនៃសេដ្ឋកិច្ច ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ, វិស័យទេសចរណ៍ក៏រំពឹងថានឹងបន្តកើនឡើង ខណៈវិស័យកាត់ដេរបានបញ្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤។

    ការលើកឡើងរបស់លោក ផាន់ ផល្លា ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៉ីភ្នំពេញ។  ផ្តល់សិទ្ធិដោយ៖ freshnews

    សូមទស្សនាការលើកឡើងរបស់លោក ផាន់ ផល្លា ទាំងស្រុង៖

    Share This Post: