ព័ត៌មានជាតិ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ
BY Naren
February 21, 2024
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ នេះបើយោងតាមព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន។ ផ្តល់សិទ្ធិដោយ៖ Fresh News


