Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាល ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកដោះជូរគ្មានការអនុញ្ញាត

    BY Naren February 23, 2024
    កម្លាំងនគរបាល ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកដោះជូរគ្មានការអនុញ្ញាត

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំង១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកជូរម៉ាក Dutch Milk ដែលរំលោភលើកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ននូវប្រភេទទឹកដោះគោជូរម៉ាក Dutch MilK (ចម្រុះ) ចំនួន១៥៤កេស និងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អនុវត្តនីតិវិធីបន្ត។

    ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: