ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក តាមការសម្រេចរបស់រាជរដ្ឋាភិបាល
BY Naren
February 24, 2024
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កកចំនួន៨លេខកូដទំនិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News