ព័ត៌មានជាតិ February 26, 2024

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាជាច្រើននាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែមីនានេះ

Khmerpress

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ពីការប្រកាសជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖

– បុគ្គលិកពិធីការ និងលេខាធិការ ភេទ ស្រី ចំនួន ២រូប

– ភ្នាក់ងារបញ្ជូនជំងឺ ភេទ ប្រុស ចំនួន ១៥រូប។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖

– វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្ត្រ ចំនួន ៤រូប

– វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ចំនួន ៥រូប

– វេជ្ជបណ្ឌិតឯកទេសដាក់ថ្នាំសណ្តំ ចំនួន ៥រូប

– វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅ ចំនួន ៥រូប ។​

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំ ចូលបំរើការងារ (CV និង Cover letter) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សញ្ញាបត្រដែលពាក់ព័ន្ធនឹងជំនាញ លទ្ធផលប្រលងថ្នាក់ជាតិ គណៈវិជ្ជាជីវៈ និង វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ មកដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត