ព័ត៌មានជាតិ March 4, 2024

ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ

Khmerpress

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានលោក អ៊ុច លាង ជាប្រធានគណៈកម្មការប្រតិបត្តិ។

ក្នុងនោះក្រសួងមហាផ្ទៃ បានណែនាំឱ្យសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈ របស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។

សមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាមមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ១៤២ បុរីពិភពថ្មីកំបូល៣ ផ្លូវលេខ១៧A ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕ ផ្តល់សិទ្ធិដោយ៖ freshnews