TOP NEWS: ក្រសួងសុខាភិបាល ប្រាប់ពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយប្រាប់ពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។ នេះបើតាមលិខិតផ្លូវការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បានពន្យល់ថា ករណីអ្នកកើតជំងឺកូវីដគ្មានរោគសញ្ញាសង្ស័យដូចជា គ្មានក្អក, កម្ដៅក្រោម៣៧.៥, គ្មានហៀរសំបោរ, គ្មានឈឺបំពង់ក, សភាពទូទៅធម្មតា ពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។ ដោយឡែក ករណីមានរោគសញ្ញាស្រាល ដូចជា មានកកម្ដៅលើស ៣៧.៥, មានឈឺសាច់ដុំ, មានឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី៣០គីឡូក្រាមឡើង ប្រើប៉ារ៉ាសេតាម៉ុល ៥០០មីល្លីក្រាម មួយថ្ងៃ៣ដង, កុមារ ២០-២៩គីឡូក្រាម ប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម មួយថ្ងៃ៣ដង។

ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោ ឬក្អក (មាន ឬមិនមានស្លេស) សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី៦ឆ្នាំឡើង ប្រម៉ិនស៉ីន ៨មីល្លីក្រាម មួយថ្ងៃបីដង ឬសេទីរីហ្ស៉ីន ១០មីល្លីក្រាម មួយថ្ងៃម្ដង។ផ្តល់សិទ្ធិដោយ៖ Freshnews

