PR May 24, 2024

ប្រវត្តិសាស្ត្រថ្មី! GANZBERG ចាប់ដៃជាមួយ KSF នាំគុនខ្មែរទៅកាន់ទ្វីបអឺរ៉ុប

Liny Chan

ព្រឹត្តិការណ៍ពីរធំៗ ដែល Ganzberg បានសហការជាមួយស្ថាប័ន KSF (Kun Khmer Super Fight) នាំយកកីឡាករគុនខ្មែរជួរមុខលំដាប់កំពូលៗ ចំនួន ៧រូប ហោះទៅរៀបចំការប្រកួតលក្ខណៈគុនខ្មែរ និងដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក តតាំងជាមួយកីឡាករមកពីប្រទេសផ្សេងៗគ្នា លើទឹកប្រទេសបារាំង។

ក្នុងនោះព្រឹត្តិការណ៍លើកទី១ នៃដំណើរផ្សងព្រេង ដើម្បីបង្ហាញពីមោទនភាពនៃសិល្បៈដូនតាខ្មែរ ដែលមានអាយុកាលដ៏ចំណាស់មួយនេះ Kun Khmer Super Fight និង Ganzberg បាននាំអ្នកប្រដាល់កម្ពុជា ៥រូប ទៅកាន់ទីក្រុងប័រដូ ប្រទេសបារាំង ដោយធ្វើឡើងនាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៤។ កាន់តែពិសេស មានការប្រកួត លក្ខណៈម៉ារ៉ាតុនប្រភេទទម្ងន់ Lightweight ៦១គីឡូក្រាម ដណ្ដើមខ្សែក្រវាត់ KSF និងរកអ្នកខ្លាំង ក្លាយជាម្ចាស់រថយន្ត Pickup ខ្លាញ់គោពី Ganzberg ផងដែរ។

បេក្ខភាពទាំង ៤រូប ដែលត្រៀមលក្ខណៈប្រកួតម៉ារ៉ាតុន រួមមាន ជើងខ្លាំងគុនខ្មែរលំដាប់ទម្ងន់ ៦០គីឡូក្រាម រាហ៊ូមាស ឈុត សេរីវ៉ាន់ថង, នាគមាសជាយដែន ឃីម បូរ៉ា ដោយពួកគេ ត្រូវចាប់ឆ្នោតតទល់ជាមួយម្ចាស់ខ្សែក្រវាត់ WBC Omar Drissi (អូម៉ា ត្រេសស៊ី) និងម្ចាស់ខ្សែក្រវាត់ ២ស្ថាប័ន ថៃកាត់បារាំង Mike Dederian (មេក ដឺដាយ៉េង) តើនរណាក្លាយជាម្ចាស់ដណ្ដើមខ្សែក្រវាត់ KSF ដំបូងគេ លើទឹកដីបារាំង?

ដោយឡែកកាន់តែកក្រើក ការប្រកួតគុនខ្មែរ កណ្ដាលទីក្រុងប៉ុកដូ នៅលើសង្វៀនតែមួយ ម្ចាស់មេដាយប្រាក់ស៊ីហ្គេមមុខស្រស់ ទួន ស្រីភីន ត្រូវតតាំង អ្នកលេងគុនខ្មែរប្រចាំប្រទេសបារាំង Alexandra Chatenet, ឯនាគចម្បាំងគុនខ្មែរ លន បញ្ញា ប៉ះដៃគូចាស់ នាគខ្មៅទឹកដីប៉ារីស Omar Bathily (អូម៉ា បាតធីលី) ចំណែក គ្រូក្មេងកំពូលស្នៀត សៀងហៃ ប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរ លើកដំបូងទល់ជាមួយស្ទាងជំទង Ouassim Mazouz (វ៉ាស៊ីម ម៉ាហ្សូស) និងកាន់តែជក់ចិត្ត ខ្លារខិនខ្មៅ ឈឿង ល្វៃ ទទួលភារៈដណ្ដើមខ្សែក្រវាត់អាយុកាលដ៏ចំណាស់ពិភពគុនខ្មែរ ជាមួយម្ចាស់ស្រុកកែងពិឃាត Omar Samb (អូម៉ា សាំ)។


 
ក្រោយចប់ព្រឹត្តិការណ៍ទី១ Ganzberg និង Kun Khmer Super Fight បន្តដឹកនាំកីឡាករគុនខ្មែរចូលរួមប្រកួត ក្នុងកម្មវិធីប្រដាល់ដ៏ធំមួយទៀតរបស់បារាំង BELLE EQUIPE នៅចំកណ្ដាលទីក្រុងបារីស នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រួមមាន គ្រូក្មេងកំពូលស្នៀត សៀងហៃ, នាគចម្បាំងគុនខ្មែរ លន បញ្ញា, លេងអាវុធ ឡៅ ចិត្រា និង ម្ចាស់មេដាយមាសទម្ងន់ធ្ងន់ ស៊ីហ្គេម ២០២៣ ព្រំ សំណាង ត្រៀមតតាំងជាមួយជើងខ្លាំង ម្ចាស់ផ្ទះ បារាំង និងកីឡាករមកពី អេស្ប៉ាញ និងអង់គ្លេស ជាដើម។ ឯបេក្ខភាពគុនខ្មែរ មួយរូបទៀត រវាង ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង អ្នកដែលឈ្នះខ្សែក្រវាត់ KSF នាថ្ងៃទី០២ ខែមិថុនា នឹងត្រូវបន្តបេសសកម្មធំមួយទៀត ក្នុងកម្មវិធី BELLE EQUIPE ជាមួយគ្នានេះផងដែរ ដោយការប្រកួតលក្ខណៈម៉ារ៉ាតុន ជាមួយជើងខ្លាំង បារាំង, អេស្ប៉ាញ និង អង់គ្លេស។

ប្រសិនជា រវាង ឃីម បូរ៉ា ឬ  ឈុត សេរីវ៉ាន់ថង ដែលមានឱកាសបន្តចូលរួមការប្រកួត ប្រកួតម៉ារ៉ាតុន មួយនេះ ហើយអាចដណ្ដើមជ័យជម្នះបាន នោះ GANZBERG នឹងផ្ដល់រង្វាន់ធំរថយន្ត Pickup ខ្លាញ់គោមួយគ្រឿងតែម្ដង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគុនខ្មែរ ទាំងពីរខាងលើ នឹងធ្វើការផ្សាយផ្ទាល់ពីទីក្រុងប៉ុកដូ និងទីក្រុងបារីស ប្រទេសបារាំង លើកញ្ចក់ទូរទស្សន៍BTV, Facebook Page BTV, Facebook Page Ganzberg និង Facebook Page KSF Kun Khmer Super Fight រូមទាំងសហការជាច្រើនទៀត៕