PR May 30, 2024

អបអរសាទរ គូស្វាមី ភរិយាថ្មី ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធចំនួន ២២,២២២ ដុល្លារ វគ្គទី២ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍រង្វាន់យក្សពី GANZBERG

Liny Chan

កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដើម្បីស្វែងរកអតិថិជន ដែលបានបន្តគាំទ្រស្រាបៀរ GANZBERG ដាក់ក្នុងកម្មពិធីមង្គលការ និងកម្មពិធីផ្សេងៗ។

ការចាប់រង្វាន់ គឺមានចំនួនរហូតដល់ទៅ ៥១គូ ដែល ៥០គូ គឺឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ និង ១គូ គឺឈ្នះរង្វាន់ទឹកប្រាក់រហូតដល់ទៅ ២២,២២២ ដុល្លារឯណោះ។ អីឡូវនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញគូស្នេហ៍អាពាហ៍ពិពាហ៍ថ្មីថ្មោង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២២,២២២ ដុល្លារ វគ្គទី២ បានទៅលើឈ្មោះ ឈន ភូណយ ត្រូវជាស្វាមី និង ឆើត គង់ ត្រូវជាភរិយា ដែលមានទីលំនៅបច្ចុប្បន្នរស់នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ សូមអបអរសាទរ។

បែរមកសាច់រឿងប្ដីប្រពន្ធមួយគូនេះពិតជាកំសត់ណាស់ រៀបការហើយដេកយំ ព្រោះខាតជំពាក់គេច្រើន ក៏សម្រេចចិត្តលក់ម៉ូតូ លក់ទាំងគោ ដើម្បីបានលុយយកសងគេវិញ តែនៅសងគេមិនទាន់គ្រប់ទៀត គាត់ថាពិតជាលំបាកខ្លាំងណាស់។ ហើយគាត់បានបន្តថា រឿងគាត់ត្រូវរង្វាន់ ២២.២២២ ដុល្លារ ពេលខាងក្រុមការងារទាក់ទងទៅគាត់ គាត់មិនទាន់ជឿរទេ សាកសួរអ្នកភូមិ ក៏គេសើចចំអកថា ប្រយ័ត្មគេបោក ក្រោយមកទៀតខាងដេប៉ូស្រាបៀរ GANZBERG ប្រចាំតំបន់ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានទាក់ទងទៅគាត់ ប្រាប់ប្ដីប្រពន្ធគាត់ថាបានឈ្នះលុយ ចំនួន ២២,២២២ ដុល្លារពី GANZBERG ពិតប្រាកដមែនទើបគាត់ជឿ បានលឺហើយអរផងភ័យផង ថាឡើងស្រាលខ្លួន និងរំភើបខ្លាំងឥតឧបមា។
 
សូមពុកម៉ែ បងអូន បន្តចែករំលែកព័ត៌មាននេះដើម្បីទទួលបានដំណឹងថ្មីៗមុនគេ ក៏ដូចជាបានឈ្នះរង្វាន់ពី GANZBERG។
GANZBERG ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹង កុំបើកបរ!