ព័ត៌មានជាតិ June 4, 2024

អ្នកបើកសាឡាងដែលយកជើងដាក់លើចង្កូត​ ឱនឈ្ងោកចុចទូរស័ព្ទ ត្រូវបានបញ្ឈប់ពីការងារហើយ

Naren

(ភ្នំពេញ)៖ អ្នកបើកសាឡាងដែលយកជើងដាក់លើចង្កូត​ ឱនឈ្ងោកចុចទូរស័ព្ទ អំឡុងពេលបំពេញការងារ មិនខ្វល់ពីគ្រោះថ្នាក់ ត្រូវបានបញ្ឈប់ពីការងារហើយ។

យោងតាមផេក កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោក អាន សំអន នាយកកំពង់ចម្លង បានប្រជុំសម្រេចបញ្ឈប់បុគ្គលិក ឈ្មោះ ឡេង ដារ៉ូ ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ និងបានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ៕