Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ចេញមកច្រានចោលព័ត៌មានថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម, រូបថតនោះថតនៅម៉ោង៦ព្រឹក មុនអាជីវករបើកតូប

    BY Naren June 7, 2024
    រដ្ឋបាលរាជធានីភ្នំពេញ ចេញមកច្រានចោលព័ត៌មានថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម, រូបថតនោះថតនៅម៉ោង៦ព្រឹក មុនអាជីវករបើកតូប

    (ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។

    អ្នកនាំពាក្យរូបនេះ បានអះអាងថា រូបថតដែលត្រូវបានគេចែកចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹមប្រហែលម៉ោង៦ មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។

    លោកបានគូសបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។

    សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: