ព័ត៌មានជាតិ
សមាគមធនាគារនៅកម្ពុជា ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ»
BY Naren
June 10, 2024
(ភ្នំពេញ)៖ ក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។

សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។
ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការណែនាំផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងមិនសុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខ សម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News