Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ! បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ កំពុងមមាញឹកចែកពាក្យ

    BY Naren June 13, 2024
    ឱកាសចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ! បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ កំពុងមមាញឹកចែកពាក្យ

    (ភ្នំពេញ)៖ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាមីខ្លួនដែលមានអាសយដ្ឋានរស់នៅ ក្នុងរាជធានីភ្នំពេញ។

    *ចែកពាក្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
    *ទទួលពាក្យ៖ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤

    លក្ខណ្ឌ៖

    ១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
    ២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)
    ៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
    ៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
    ៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ 
    ៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ  
    ៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
    ៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: