ព័ត៌មានជាតិ June 14, 2024

អ្នកជំនាញ៖ កម្ពុជាគួរតែរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា

Naren

(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានជំរុញឱ្យមានការរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា។

លោកស្រីលើកឡើងបែបនេះ ធ្វើឡើងនៅកិច្ចពិភាក្សាកម្មវិធី Fresh Business លើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។

លោកស្រីកត់សម្គាល់ថា នៅភ្នំគូលែន គឺជាទីកន្លែងល្អ ក្នុងការរៀបចំតំបន់ទេសចរណ៍បែបសាសនា ព្រោះតំបន់នេះមានផ្ទៃដីធំ ហេតុនេះគួរតែរៀបចំតំបន់នេះ ឱ្យទៅជាកន្លែងមួយសម្រាប់ក្រុមទេសចរណ៍អាចធ្វើពិធីសាសនាបាន។ ក្រៅពីភ្នំគូលែន ក៏ត្រូវមានកន្លែងផ្សេងទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឥណ្ឌាបានកាន់តែច្រើន។

លោកស្រីបន្តថា តាមរយៈការរៀបចំតំបន់ទេសចរណ៍បែបសាសនានេះ មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌានោះទេ ក៏អាចទាក់ទាញភ្ញៀវទេសចរផ្សេងទៀតបានផងដែរ។

លោកស្រីបានលើកឡើងថា ទេសចរឥណ្ឌា ជាទូទៅចូលចិត្តដើរកម្សាន្តជាក្រុម និងចូលចិត្តរៀបការបែបទ្រង់ទ្រាយធំ នៅក្រៅប្រទេស ព្រមទាំងធ្វើពិធីសាសនាផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សូមទស្សនាការលើកឡើងបន្ថែមរបស់ លោកស្រី ឆាយ ស៊ីវលីន៖