Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ជូនដំណឹងពីការរៀនបំប៉នដើម្បីប្រឡងបំពេញពិន្ទុសម្រាប់បណ្ណបើកបរអស់ពិន្ទុមួយចំនួន និងរៀនប្រឡងយកបណ្ណបើកបរឡើងវិញសម្រាប់អ្នកអស់ពិន្ទុ

    BY Naren June 18, 2024
    ក្រសួងសាធារណការ ជូនដំណឹងពីការរៀនបំប៉នដើម្បីប្រឡងបំពេញពិន្ទុសម្រាប់បណ្ណបើកបរអស់ពិន្ទុមួយចំនួន និងរៀនប្រឡងយកបណ្ណបើកបរឡើងវិញសម្រាប់អ្នកអស់ពិន្ទុ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹង ស្តីពីការរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណបើកបរត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរជាថ្មី ឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្ទុ ឬពិន្ទុសូន្យ។

    នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេលនៃការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រសួងបានសង្កេតឃើញថាមានបណ្ណបើកបរមួយចំនួនត្រូវបាន ដកពិន្ទុ និងមួយចំនួនទៀតបានអស់ពិន្ទុ។

    ក្នុងន័យសម្រួលដល់សាធារណជនដែលមានបំណងរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរឡើងវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈដែលសាធារណជនអាចដាក់ពាក្យស្នើសុំរៀនបំប៉ន រួមមានដូចខាងក្រោម៖

    ១៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
    ២៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់
    ៣៖ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១)
    ៤៖ ផ្សារទំនើបអ៉ីអនម៉លសែនសុខ (អ៉ីអន២)
    ៥. ផ្សារទំនើបអ៉ីអនម៉លមានជ័យ (អ៉ីអន៣)
    ៦៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: