អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ៖ ទីផ្សារអចលនទ្រព្យ នៅខេត្ដព្រះសីហនុ ហាក់នៅទ្រឹង
(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា តម្លៃទីផ្សារអចលនទ្រព្យ នៅខេត្ដព្រះសីហនុ នាពេលបច្ចុប្បន្ននេះ ហាក់មានការនៅត្រឹង ដែលមិនទាន់មានការថយចុះទៅតាមទីផ្សារ ដែលជាបញ្ហាប្រឈមមួយ ទាមទារឲ្យត្រូវមានការដោះស្រាយ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «តម្លៃទីផ្សារអចលនទ្រព្យ នៅក្នុងខេត្ដព្រះសីហនុ ដូចជាមិនទាន់ថយចុះ គួរឲ្យកត់សម្គាល់នៅឡើយទេ ហាក់ដូចថា មានលក្ខណៈនៅត្រឹង»។
ត្រង់ចំណុចនេះ លោក ឡុង ឌីម៉ង់ គិតថា ជាចំណុចមួយ ដែលជាបញ្ហាប្រឈមមួយ នៅក្នុងបញ្ហាប្រឈមដទៃ សម្រាប់ខេត្ដព្រះសីហនុ បើសិនជាទីផ្សារអចលនទ្រព្យ មិនមានការថយចុះ ឲ្យស្របទៅតាមកំណើនសេដ្ឋកិច្ចនោះទេ គឺត្រូវមានការដោះស្រាយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ឡុង ឌីម៉ង់៖


