អស់ទាស់! ចូលរួមព្រឹត្តិការណ៍ GANZBERG អេក្រង់យក្ស ទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប កុំភ្លេចលេងហ្គេម ដើម្បីមានឱកាសឈ្នះលុយសុទ្ធងាយៗ
ក្នុងអំឡងពេលថ្មីៗនេះ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប ដែលក្រុមហ៊ុន GANZBERG ជាដៃគូឧបត្ថម្ភធំ ផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុប។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរៀងរាល់ ៤ឆ្នាំម្តង កម្មវិធី Euro 2024 ធ្វើឡើងរយៈពេលចំនួនមួយខែពេញ ពោលគឺចាប់ពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡងពេលប្រកួតនេះ ក្រុមហ៊ុន GANZBERG បានបង្កើតព្រឹត្តិការណ៍ GANZBERG អេក្រង់យក្ស ទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប! ដែលមានការរៀបចំហ្គេម ឈ្មោះថា Penalty យកលុយសុទ្ធងាយៗស្រួលៗទទួលបានប្រាក់រង្វាន់ ពេលការចូលលេងរាប់រយដុល្លារ។

ក្រុមហ៊ុន GANZBERG បង្កើតព្រឹត្តិការណ៍ ចិត្តល្អយកលុយទៅឲ្យគេងាយៗ ពីមួយខេត្តទៅមួយខេត្ត សឹងតែគ្រប់ ២៥ខេត្តក្រុងទៅហើយ ប្រជាពលរដ្ឋដែលបានទៅចូលរួមមានចិត្តសប្បាយរំភើបគ្រប់ៗគ្នា ហើយពួកគាត់ថែមទាំងនិយាយថា កម្មវិធីរបស់ GANZBERG យកលុយឲ្យពួកយើងងាយៗ ហើយថែមទាំងសប្បាយដែលបានទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប GANZBERG អេក្រង់យក្សជាមួយពួកម៉ាកល្អទៀតផង ។

អ្វីដែលកាន់តែអស្ចារ្យថែមទៀតក្រុមហ៊ុន GANZBERG នឹងបន្ថែមទឹកប្រាក់រង្វាន់ក្នុងការ Penalty យកលុយសុទ្ធងាយៗរហូតដល់ ខ្ទង់ពាន់ដុល្លារ នៅថ្ងៃប្រកួតបាល់ទាត់ជម្រើសជាតិដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប Final ហើយនិងមានការផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុបផងដែរ!







