បច្ចេកវិទ្យា

សូមសរសើរ! មូលនិធិរក្សាកុមារ ចាយលុយជិត 4ម៉ឺនដុល្លារ ទិញ Huawei MatePad T 10s ចំនួន 150 គ្រឿង ដោយសារតែ…

BY
Liny Chan
June 28, 2021
សូមសរសើរ! មូលនិធិរក្សាកុមារ ចាយលុយជិត 4ម៉ឺនដុល្លារ ទិញ Huawei MatePad T 10s ចំនួន 150 គ្រឿង ដោយសារតែ…

ស្ថិតនៅក្នុងស្ថានភាពនេះ នៅផ្ទះសិក្សាតាមអនឡាញគឺសុវត្ថិភាពបំផុត! ដើម្បីចូលរួមចំណែកក្នុងការជម្រុញ និងលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជាតាមអនឡាញ ក្រុមហ៊ុនហួវៃបានបង្កើតនូវកម្មវិធី នៅផ្ទះនៅរៀន Stay Home Stay Learn ជាមួយនឹងការដាក់ចរាចរណ៍ផលិតផលថេប្លេត Huawei MatePad ស៊េរី ជំនួយការឆ្លាតវៃសម្រាប់ការសិក្សារៀនសូត្រតាមអនឡាញក្នុងតម្លៃសមរម្យ និងល្អបំផុតប្រចាំឆ្នាំ 2020 & 2021 ហើយកាន់តែពិសេស កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏បានចូលរួមចំណែកឧបត្ថម្ភថេប្លេត Huawei MatePad T 10s ចំនួនចំនួន 20ឈុត ដែលសរុបជាទឹកប្រាក់ប្រមាណជិត 5000ដុល្លារ ក្រោមការសហការរបស់អង្គការ មូលនិធិរក្សាកុមារ (Raksa Koma Foundation)ដើម្បីផ្តល់ជូន ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដែលជាអង្គការក្នុងស្រុកទាក់ទងនឹងវិស័យអប់រំ។

បន្ទាប់ពីទទួលបានចំណាប់អាម្មណ៍ល្អៗទៅលើ Huawei MatePad T10s ពី កុមារាកុមារី សិស្សានុសិស្ស និស្សិត លោកគ្រូអ្នកគ្រូ របស់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ស្តីពីគុណភាព និងបច្ចេកវិទ្យាសម្បូរបែបទំនើបឈានមុខគេ យើងឃើញថា Huawei MatePad T10s ពិតជាជំនួយការដ៏ស័ក្តសមសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ បានច្រើនគួរអោយកត់សំគាល់ នៅតាមគេហដ្ឋាន និងគ្រឹះស្ថានអប់រំនានា។

អាស្រ័យហេតុនេះ អង្គការមូលនិធិរក្សាកុមារ (Raksa Koma Foundation) បានសម្រេចចិត្តបញ្ជារទិញនូវ Huawei MatePad T10s ចំនួន 150គ្រឿងបន្ថែមទៀត ដែលមានចំនួនទឹកប្រាក់ប្រមាណជាងជិត 4ម៉ឺនដុល្លារ សម្រាប់ចែកជូនដល់គ្រឹះស្ថានអប់រំ សិស្សានុសិស្សសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ ជាពិសេសគឺនៅតាមបណ្តាខេត្តតែម្តង នៅក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាល កូវីដ-19។

លោក ហួង សុភ័ក្រ្តដារ៉ា អ្នកគ្រប់គ្រងទូទៅ នៃអង្គការមូលនិធិរក្សាកុមារ បានឲ្យដឹងថា បច្ចុប្បន្នបរិបត់នៃការសិក្សាតាមប្រព័ន្ធអនឡាញ គឺជាការចាំបាច់បំផុតសម្រាប់ដំណោះស្រាយចំពោះមុខ ព្រោះយើងមិនអាចបណ្តែតបណ្តោយ ខ្ជះខ្ជាយពេលវេលា រង់ចាំការបើកដំណើរការសាលាឬគ្រឹះស្ថានសិក្សាជាធម្មតាបន្ទាប់ពីចប់កូវីដ-19 នោះទេ ពោលគឺគ្រប់គ្នាទាំងអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ត្រូវបង្វែរការសិក្សារៀនសូត្រពីក្នុងថ្នាក់រៀនមកជាការសិក្សាតាមអនឡាញវិញ។ អាស្រ័យហេតុនេះទើបអង្គការ មូលនិធិរក្សាកុមារ (Raksa Koma Foundation) សម្រេចជ្រើសរើសយក ឧបករណ៍ឆ្លាតវៃ ដូចជាថេប្លេត Huawei MatePad T 10s ចំនួន 150គ្រឿង ដើម្បីហេតុប្រើប្រាស់ ហេតុផលមនុស្សធម៌ ជាពិសេស ជាពិសេសគឺប្រើប្រាស់នៅក្នុងវិស័យអប់រំ។ តាមបទពិសោធន៍យើងឃើញថា Huawei MatePad T 10s ក៏មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ហួវៃដែរគឺ មានល្បឿនលឿន មានគុណភាពខ្ពស់ មានការធានា ហើយជាពិសេសគឺមានតម្លៃសមរម្យ ទាំងនេះគឺជាហេតុផលដែលធ្វើឲ្យយើងជ្រើសរើស និងមានទំនុកចិត្តលើផលិតផលនេះ សម្រាប់ការជាវយកមកប្រើប្រាស់នៅក្នុងមូលនិធិរក្សាកុមាររបស់យើង។

Share This Post: