PR July 10, 2024

ត្រៀមៗៗ! GANZBERG អាពាហ៍ពិពាហ៍រង្វាន់យក្ស ចេញដំណើរប្រគល់រង្វាន់ជូនអតិថិជនកំពូលសំណាងទូទាំងប្រទេស

Liny Chan

ក្រោយពេលដែល GANZBERG បានប្រកាសលទ្ធផលនៃការចាប់រង្វាន់អាពាហ៍ពិពាហ៍រង្វាន់យក្សលំដាប់ពិភពលោក ដែលបានស្វែងរកគូស្នេហ៍ថ្មីឈ្នះរង្វាន់ពី GANZBERG វគ្គទី២ ឆ្នាំ២០២៤។ ឥឡូវនេះ GANZBERG បានចេញដំណើរសំដៅទៅរកអតិថិជន ដើម្បីធ្វើការប្រគល់លុយសុទ្ធជូនគូស្វាមី ភរិយាថ្មី ដែលក្នុងមួយគូ បានឈ្នះទឹកលុយសុទ្ធចំនួន ១,០០០ ដុល្លារ មានចំនួនរហូតដល់ទៅ ៥០គូ សរុបជាទឹកប្រាក់មានចំនួនរហូតដល់ទៅ ៥ម៉ឺនដុល្លារឯណោះ។

លោកអ្នកបានដឹងរួចមកហើយថា GANZBERG មិនមែនមានតែរង្វាន់ក្នុងកម្មពិធីមង្គលការនោះទេ គឺមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតនៅលើក្រវិលកំប៉ុងនៅលើទីផ្សារ ដូចជា រថយន្ត ភីកអាប់ ខ្លាញ់គោ, ម៉ូតូ, និងលុយសុទ្ធជាច្រើនរង្វាន់កំពុងរង់ចាំអ្នកដែលបន្តគាំទ្រស្រាបៀរ GANZBERG។

សូមបញ្ជាក់ផងដែរថា រង្វាន់អាពាហ៍ពិពាហ៍ពីលំដាប់ពិភពលោករបស់ GANZBERG គឺធ្វើការចាប់រង្វាន់ពេញមួយឆ្នាំ ការចាប់រង្វាន់ក្នុងមួយវគ្គមានរហូតដល់ទៅ ៥១គូ ដែលរង្វាន់ធំ គឺទឹកប្រាក់សុទ្ធចំនួន ២២,២២២ដុល្លារ មានចំនួន១គូ និង ១,០០០ដុល្លារ មានចំនួន៥០គូ សរុបជាទឹកប្រាក់សុទ្ធមានចំនួនរហូតដល់ទៅជាង ៧ម៉ឺនដុល្លា។

GANZBERG មានរង្វាន់ពិតៗ សម្រាប់គូស្នេហ៍ផ្អែមល្ហែមដែលបន្តការគាំទ្រស្រាបៀរ GANZBERG និងអាចបន្តឈ្នះរង្វាន់យក្សយ៉ាងច្រើនលើសលុបបន្ថែមទៀត។ ចង់ដឹងថាតើពួកគាត់ឈ្នះរង្វាន់អាពាហ៍ពិពាហ៍ពី GANZBERG ដោយរបៀបណា? សូមតាមដានទាំងអស់គ្នា។
 
សូមបន្តចែករំលែកព័ត៌មាននេះទៅកាន់ពុកម៉ែបងប្អូន ក៏ដូចជាបន្តការគាំទ្រដើម្បីបានឈ្នះរង្វាន់ពី GANZBERG។
 
GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន
សូមពិសាដោយការទទួលខុសត្រូវ! ស្រវឹងសូមកុំបើកបរ!