PR July 17, 2024

គូស្វាមីឈ្នះរង្វាន់ជាច្រើនគូពី ហ្គេនស៍បឺគ កើតទុក្ខមិនសុខចិត្ត រហូតនាំក្រុមការងារ ហ្គេនស៍បឺគ ទៅសម្រួលនៅសាលាឃុំ

Liny Chan

ពិតជាហួសចិត្តខ្លាំងមែនទែនតែម្ដងហើយ មិនដែលជួបទេលោកអើយ លើកទីមួយហើយដែលជួបរឿងបែបនេះ ដែលគ្រប់គ្នានឹកស្មានមិនដល់ទាល់តែសោះ ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ជូនដល់អតិថិជនកំពូលសំណាងដែលបានឈ្នះរង្វាន់ អាពាហ៍ពិពាហ៍លំដាប់ពិភពលោកពី ហ្គេនស៍បឺគ រាប់រយគូឯណោះ ។

ហ្គេនស៍បឺគ បានរៀបចំកម្មពិធីប្រគល់រង្វាន់ដែលមានអ្នកពិធីករ និងអ្នកផលិតវីដេអូបែបសំណើច ដើម្បីធ្វើអោយបរិយាយកាសកាន់តែសប្បាយរីករាយ នៅទីតាំងប្រគល់រង្វាន់។ ក្រោយពេលបានជជែកលេងបែបកំប្លុកកំប្លែង រៀបរាប់ពីកម្មពិធី រួចមក ហើយក៏ធ្វើការប្រគល់រង្វាន់ជូនអតិថិជនដែលបានឈ្នះទឹកប្រាក់ចំនួន ១,០០០ដុល្លារ ជូនដល់គូស្វាមីអ្នកឈ្នះរង្វាន់ជាច្រើនគូ ដែលក្រុមការងារបានប្រគល់ជាសែក មួយសន្ទុះក្រោយមកក៏មានការតវ៉ាថា ពួកខ្ញុំមិនស្គាល់សែកអីទេ ខ្ញុំស្គាល់តែលុយទេ មិនដឹងយកក្រដាសអីមកអោយពួកខ្ញុំទេ ពួកខ្ញុំមិនស្គាល់ទេ។

ក្រុមការងារ ខំព្យាយាមពន្យល់ពួកគាត់ច្រើនដែរ តែពួកគាត់នៅតែតវ៉ាថាមិនជឿទេ ព្យាយាមជែកជាមួយពួកគាត់ហើយ នៅតែមិនព្រម ណាមួយដោយសារថ្ងៃសៅរិ៍ ខាងធនាគារមិនធ្វើការ ចឹងហើយក៏សម្រេចចិត្ត សម្រុះសម្រួលជាមួយពួកគាត់ ថាចឹងមានតែទៅសាលាឃុំដើម្បីអោយលោកមេឃុំបញ្ជាក់ថា សែកទាំងនេះ គឺជាសែកពិតៗ។ ក្រោយពីបានទៅជួបលោកមេឃុំរួចហើយ ពួកគាត់ក៏បានជឿជាក់ហើយថា សែកនេះជាសែកពិតប្រាកដ លោកមេឃុំក៏បានបន្តទៀតថា ប្អូនៗ កូនក្មួយពិតជាសំណាងហើយសម័យនេះ រៀបការបានឈ្នះរង្វាន់លុយ សម័យពូវិញគឺគ្មានទេ ហើយគាត់បានទៀតថា អរគុណ ហ្គេនស៍បឺគ ដែលបានដាក់រង្វាន់ពិតដែលមាន ឡាន ម៉ូតូ និងលុយជាច្រើនរង្វាន់ទៀត។
 
សូមជួយបន្តចែករំលែកព័ត៌មានដើម្បីទទួលបានដំណឹងថ្មីៗមុនគេ ក៏ដូចជាបានឈ្នះរង្វាន់យក្សពី ហ្គេនស៍បឺគ
ហ្គេនស៍បឺគ ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹងកុំបើកបរ!