Khmerpress

ស្វែងរក

បច្ចេកវិទ្យា

តើមុខងារ AI អ្វីខ្លះលើ OPPO Reno12 Series 5G នាំឲ្យកក្រើកទីផ្សារនាពេលប៉ុន្មានថ្ងៃនេះ?

BY Liny Chan August 1, 2024
តើមុខងារ AI អ្វីខ្លះលើ OPPO Reno12 Series 5G នាំឲ្យកក្រើកទីផ្សារនាពេលប៉ុន្មានថ្ងៃនេះ?

សព្វថ្ងៃនេះស្មាតហ្វូន AI កំពុងអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហាន ហើយយើងមើលឃើញថាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យា AI សុទ្ធតែស្មាតហ្វូនលំដាប់កំពូលមានតម្លៃចាប់ពី 1000$ ឡើងទៅ។ ប៉ុន្តែថ្មីៗនេះ OPPO បែរជាធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងអស្ចារ្យមែនទែនដោយ OPPO បានបំពាក់នូវមុខងារ AI លើស្មាតហ្វូនស៊េរីថ្មីដែលស្ថិតក្នុងតម្លៃសមរម្យគឺ OPPO Reno12 Series 5G ទាំង 3 ម៉ូឌែលគឺ Reno12 F $279 | Reno12 5G $429 | Reno12 Pro 5G $569។

ដូចនេះតើមុខងា AI រអ្វីខ្លះដែល OPPO បានផ្តល់ឲ្យអ្នកប្រើប្រាស់?
. AI លុបរូបភាពវៃឆ្លាត ៖ ចង់លុបរូបអ្នកដទៃចេញពីរូបថតរបស់អ្នកមែនទេ? ងាយៗជាមួយមុខងារ AI លុបរូបភាពវៃឆ្លាត អាចលុបនូវអ្វីដែលអ្នកមិនចង់បាន ដោយគ្រាន់តែធ្វើការគូសជារង្វង់នៅត្រង់ចំណុចនោះ ហើយទុកឲ្យ AI ជាអ្នកលុបចេញជាការស្រេច។
. AI កាត់រូបភាពវៃឆ្លាត ៖ សម្រាប់អ្នកចូលចិត្តបង្កើត Poster ឬផ្ទាំងរូបភាពស្អាតៗ ឃ្យូតៗ ប្រាកដជាពេញចិត្តជាមួយមុខងារនេះ គ្រាន់តែកាត់ចេញ និងដាក់ចូលយ៉ាងតែរហ័ស ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយឡើយ។
. AI បង្កើតរូបភាពវៃឆ្លាត ៖ ចង់ថតរូបនៅកន្លែងល្បីៗជុំវិញពិភពលោកដោយមិនចាំបាច់ចេញពីផ្ទះអត់? AI បង្កើតរូបភាពវៃឆ្លាតនេះអាចជួយបានទាំងការថតតែងបែបបុរាណ សម័យ រូបថតបិតកាត និងកន្លែងដើរលេងល្បីៗជាច្រើន ដោយចំណាយពេលរង់ចាំត្រឹមប៉ុន្មានវិនាទីតែប៉ុណ្ណោះ។
. AI ជំនួយសេវាទូរស័ព្ទ ៖ ទោះអ្នកស្ថិតនៅកន្លែងដែលមានមនុស្សច្រើនកុះករក៏នៅតែអាចចាប់សេវាខ្លាំងជាងគេ អ៊ីនធើណែតដើរលឿនជាងគេ និងជាទូរស័ព្ទដំបូងគេបំផុតដែលអាចទាក់ទងគ្នាបានដោយគ្មាន SIM និងគ្មាន Wi-Fi ជាមួយមុខងារ BeaconLink។

ក្រៅពីមុខងារ AI សំខាន់ៗនៅលើស្មាតហ្វូនទាំង 3 នេះ នៅមិនទាន់អស់ទេ! ងាកមកមើលពីលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួននៅលើស្មាតហ្វូនទាំង 3 ម៉ូដែលនេះវិញម្តង។

OPPO Reno12 F តម្លៃ $279
. ការឌីហ្សាញលេនកាមេរ៉ាបែបកងរង្វង់ចក្រវាឡ
. រង្វង់ពន្លឺដ៏ទាក់ទាញ
. សាកថ្មល្បឿនលឿន 45W SUPERVOOC
. RAM 16GB (8+8GB) | ROM 256GB
. បច្ចេកវិទ្យា Splash Touch

OPPO Reno12 5G តម្លៃ $429
. រចនាបែបរលកទឹកដ៏ថ្មីស្រឡាង
. ការពារទឹក និងធូលី IP65
. តួខ្លួនរឹងមាំគ្រប់ជ្រុង ធន់នឹងការប្រើប្រាស់បានយ៉ាងល្អ
. សាកថ្មលឿន 80W SUPERVOOC
. ល្បឿនដំណើរការកំពូល RAM 24GB (12+12GB) | ROM 256GB
 

 
OPPO Reno12 Pro 5G តម្លៃ $569
. អេក្រង់ទាលគែមកម្រិតកំពូល 120Hz
. RAM 24GB (12+12GB) | ROM 512GB
. អេក្រង់ធន់នឹងសំណើមជាមួយបច្ចេកវិទ្យា Splash Touch
. សាកថ្មលឿន 80W SUPERVOOC


 
សម្រាប់លោកអ្នកដែលមិនទាន់បានកក់ទុក ប្រញាប់រួសរាន់ឲ្យទាន់ថ្ងៃទី 02 សីហា 2024 ដើម្បីទទួលបានការផ្តល់ជូនដូចខាងក្រោម៖

  • Reno12 F តម្លៃ $279 ថែមជូន៖ បណ្ណប្តូរអេក្រង់1ឆ្នាំ តម្លៃ $59 | ប្រអប់កាដូពិសេស តម្លៃ $39
  • Reno12 5G តម្លៃ $429 ថែមជូន៖ បណ្ណប្តូរអេក្រង់1ឆ្នាំ តម្លៃ $79 | ប្រអប់កាដូពិសេស តម្លៃ $39
  • Reno12 Pro 5G តម្លៃ $569 ថែមជូន៖ បណ្ណប្តូរអេក្រង់1ឆ្នាំ តម្លៃ $89 | ប្រអប់កាដូពិសេស តម្លៃ $39

 
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សន្ទុះអតិថិជនគាំទ្រស្មាតហ្វូន OPPO Reno12 Series 5G យ៉ាងច្រើនលើសពីការរំពឹងទុក ដែលនាំឲ្យស្មាតហ្វូននេះទទួលបានការកក់ទុកច្រើនលើសលប់ពីសំណាក់អតិថិជនទូទាំងប្រទេសក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

Share This Post: