PR August 7, 2024

ចែកពិតៗ! GANZBERG ចែករង្វាន់ ១៦៨ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់

Liny Chan

ក្តីស្រឡាញ់ដ៏ធំធេង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ក្នុងពិភពលោក គឺជារង្វាន់ ដែលបង្ហាញនូវក្តីស្រឡាញ់ ជូនពួកម៉ាកល្អ រហូតដល់ ១០០នាក់បន្ថែមទៀត ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ។ ជាប្រវត្តិសាស្ត្រដំបូងគេមិនធ្លាប់មានពីមុនមក ហើយក៏ជាកំពូលរង្វាន់យក្ស របស់ក្រុមហ៊ុនយក្ស គឺ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ នារដូវកាលថ្មី ក្នុងស្រុកខ្មែរ លើប្រាក់រង្វាន់មិនធ្លាប់មាន គឺ រង្វាន់ ១៦៨ ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់ ។


សំណាងជាងគេបំផុត បានទៅលើបងប្រុសទាំង ២រូប ដែលជាពួកម៉ាកល្អនឹងគ្នា តែងតែមានសុខ-ទុករួមគ្នា ស្នាក់អាស្រ័យ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្បែរផ្សារ K-Mal បានទិញស្រាបៀរហ្គេសន៍បឺគត្រឹមតែ ០៣កំប៉ុង មកពិសារ ស្រាប់តែមានសំណាងគាស់ឈ្នះរង្វាន់ ១៦៨ ដុល្លារ ដែលមានបន្ថែមនូវអក្សរថា ( ១៦៨ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់ ) នេះ គឺជារង្វាន់ទឹកប្រាក់ ធ្វើអោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា រង្វាន់ដែលគាត់បានឈ្នះនេះ គឺមិនមែនត្រូវបានតែគាត់ម្នាក់ឯង ឬ ត្រឹមតែ ២នាក់មិត្តភ័ក្ររបស់គាត់ តែប៉ុណ្ណោះទេ ជាក់ស្តែងរង្វាន់នេះ គឺអតិថិជនកំពូលសំណាងជាអ្នកគាស់ត្រូវ គឺទទួលបានរង្វាន់ ១៦៨ដុល្លារ បន្ថែមរហូតដល់ ១០០ដង ដែលស្មើនឹងទឹកប្រាក់សរុប ១៦,៨០០ ដុល្លារ ឯណោះ។

ដំណឹងនេះគ្រាន់តែក្រុមហ៊ុនប្រកាសអោយគាត់បានដឹងជាព័ត៌មានភ្លាម គាត់រំភើបស្ទើរគាំង រកអ្វីមកប្រៀបពុំបាន ទាំងស្ថានភាពគាត់កំពុងតែជួបការលំបាក រក១ថ្ងៃដើម្បី១ថ្ងៃតែប៉ុណ្ណោះ មានអីមកជួបសំណាងធំបែបនេះ ធ្វើអោយគាត់សប្បាយចិត្តហួសថ្លែង អារម្មណ៍ភ្ញាក់ព្រឺតបីដូចកំពុងដេកយោលអង្រឹង លង់លក់ ត្រូវគេលួចកាត់ខ្សែរអញ្ចឹងឯង ។

អ្វីដែលធ្វើអោយគាត់កាន់តែរំភើបជាងនេះទៅទៀត គឺរង្វាន់ដែលគាត់បានឈ្នះ គឺមិនមែនឈ្នះតែគាត់ពីរនាក់ដែលគាស់ត្រូវ តែប៉ុណ្ណោះទេ យោងតាមគោលការណ៍របស់ក្រុមហ៊ុន គឺធ្វើអោយគាត់ មានអារម្មណ៍ថា គាត់ជាតួឯកក្នុង រឿង ហូលីហ្វូត ដែលពិភពលោកកំពុងល្បី អញ្ចឹង… ព្រោះថា សំណាងដែលគាត់ទទួលបាន គឺបានចែករំលែកដល់ពួកម៉ាកល្អរបស់គាត់ បានរហូតដល់ ១០០នាក់បន្ថែមទៀត ក្នុងបរិវេណក្បែរផ្ទះ ជាពិសេស គឺក្នុងភូមិ-ឃុំ/សង្កាត់ នៃទីកន្លែងដែលគាត់កំពុងតែរស់នៅតែម្តង មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់រង្វាន់មានឱកាសធ្វើសប្បុរសធម៌ រួមគ្នាបង្ហាញ នូវក្តីស្រឡាញ់ចេញពីចិត្តរបស់គាត់ ក្នុងនាមគាត់ជាអ្នកមានសំណាង នឹងផ្តល់សំណាងជូនដល់ពួកម៉ាកល្អបន្ថែមរហូតដល់ ១០០ នាក់ លើរង្វាន់ទឹកប្រាក់ ១៦៨ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០ដង ។
 
 ខាងក្រោមនេះ យើងអាច បកស្រាយនូវគោលការណ៍របស់ក្រុមហ៊ុនបានចែង ករណីចាំបាច់ ។