PR August 8, 2024

ប្រជាពលរដ្ឋខ្ទង់ ១ម៉ឺននាក់ ទទួលបានសំណាងដ៏សែនធំ ដូចធ្លាក់ពីលើមេឃនៅថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០២៤ នេះ ដោយសារតែ IDOL  

Liny Chan

ព្រឹតិ្តការណ៍ដ៏សែនអស់ស្ទះ IDOL SUPER DAY រដូវកាលទី២ នៅក្នុងថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០២៤ នេះ ដែលបានធ្វើឡើងនៅទីតាំង ផ្សារទំនើប អ៊ីអន ម៉ល 3 មានជ័យ ដែលមានប្រជាពលរដ្ឋគាំទ្រចូលរួមយ៉ាងច្រើន សន្ធឹកសន្ធាប់ តម្រង់ជួរគ្នា ជាង ១ម៉ឺនអ្នកឯណោះ ដើម្បីមកទទួលសំណាងរបស់ខ្លួនពី IDOL Drink ។

ក្នុងឱកាសពិសេសនេះផងដែរ មានអតិថិជនកំពូលសំណាងរបស់ IDOL Drink បានឈ្នះរង្វាន់ ៧,៧៧៧ដុល្លារ ; ៧៧៧ដុល្លារ និង ៧៧ដុល្លារ ជាច្រើននាក់មានដូចជា លោក វឿន ជីវី ដែលបានឈ្នះរង្វាន់ ៧,៧៧៧ដុល្លារ មុនគេបានបញ្ជាក់ថា គាត់ពិតជារំភើបចិត្តណាស់ ដែលបានចូលរួមព្រឹតិ្តការណ៍របស់ IDOL Drink ដែលបានបង្កើតសំណាងដល់ខ្ញុំ និងអ្នកដ៏ទៃទៀត រង្វាន់ដែលខ្ញុំទទួលបាននេះនឹងប្រគល់ទៅអ្នកមានគុណ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងរបស់ប្រើប្រាស់ចំបាច់ប្រចាំថ្ងៃ។

IDOL Drink ផ្អែមឆ្ងាញ់ មិនខាស់ក ហើយថែមទាំងមានរង្វាន់ច្រើនថែមទៀតផង ។ ត្រឹមតែពាក់កណ្ដាល់កម្មវិធីសោះមានអ្នកឈ្នះរង្វាន់ខ្ទង់រាប់ពាន់អ្នកទៅហើយ សំខាន់នៅតែមានអ្នកតម្រង់ជួរខ្ទង់ពាន់អ្នកបន្ថែមទៀត ដើម្បីទទួលសំណាងពី IDOL Drink ។ សម្រាប់អ្នកចូលរួមទាំងអស់ និងមានឪកាសឈ្នះរង្វាន់ជាទឹកប្រាក់សុទ្ធសរុបរហូតដល់ ៧៧,៧៧៧ ដុល្លារ ៕