PR August 8, 2024

GANZBERG ប្រកាសបង្ហាញមុខ ទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការ

Liny Chan

(ភ្នំពេញ)៖ នៅពេលដែលពួកគាត់នៅលើសង្វៀនម្តងៗទាំងក្នុងស្រុក និងក្រៅស្រុក មានអ្នកគាំទ្ររាប់លាននាក់បានប្រមូលផ្តុំជុំវិញពួកគាត់។ ការប្រើ កណ្តាប់ដៃ លឿន ដូចព្យុះ កែងឆេះកាប់ដូចពូថៅ ជង្គង់ហោះលឿនដូចរន្ទះ ជាកីឡាករកំពូលជើងខ្លាំងគុនខ្មែរនាទសវត្សទី២១ ក្នុងប្រវត្តិសាស្ត្រខ្មែរ ។

ដោយសារតែមានការវែកញែកជាច្រើន GANZBERG បានបង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ សូមអបអរសាទរជើងខ្លាំងក្នុងគុនខ្មែរទាំង ៤ រូបនេះ ត្រូវបានក្រុមហ៊ុនស្រាបៀរ GANZBERG ចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈ របស់ខ្លួនកាលពីថ្ងៃទី8 ខែសីហា នៅក្នុងកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ នាទឹកដីអច្ឆិយៈ ខេត្ត សៀមរាប។ ជើងខ្លាំងក្នុងប្រវត្តិសាស្រ្តគុនខ្មែរទាំងនោះរួមមាន៖
 

  1. អ្នកលែងពូថៅដៃមាសពិឃាត ធឿន ធារ៉ា
  2. ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ
  1. ទាយាទកែងឆេះគុនខ្មែរ មុឺន មេឃា
  1. ទាយាទជង្គង់ហោះគុនខ្មែរ អេ អាំម៉ារីនភូថង


 
ជើងខ្លាំងក្នុងប្រវត្តិសាស្ត្រគុនខ្មែរទាំង ៤រូបនេះ គឺជា ទូតសុច្ឆន្ទៈ របស់ស្រាបៀរដ៏ឆ្ងាញ់បំផុត GANZBERG។ សូមបងប្អូនកុំមានការភាន់ច្រឡំទៀតថា រូបភាពដែលក្រុមហ៊ុនបានផុសកាលពីថ្មីៗនេះ ជា កីឡាករ Ronaldo សោះ។
 
GANZBERG ពិតជាជួយដល់គុនខ្មែរ ពិតៗ ថែមទាំងលើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក។ GANZBERG មានមោទនភាពក្នុងការប្រកាសយកកីឡាករ ធឿន ធារ៉ា ផល សោភ័ណ្ឌ មុឺន មេឃា អេ អាំម៉ារីនភូថង ដែលជាអ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញ និងដើម្បីលើកកម្ពស់គុនខ្មែរទាំងក្នុងប្រទេស និងដល់កម្រិតពិភពលោក។ កិច្ចសហការនេះ បញ្ជាក់ពីការជួយជ្រំជ្រែង នឹងការលើកស្ទួយគុនខ្មែររបស់ស្រាបៀរ GANZBERG ដើម្បីគាំទ្រ នឹងផ្តល់ឳកាសឲ្យកីឡាករគុនខ្មែរដែលមានទេពកោសល្យ និងការចូលរួមថែរក្សា កេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ។
 
GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក។
GANZBERG ស្រលាញ់គុនខ្មែរ!