ហ្គេនស៍បឺគ ប្តូរស្តាយល៍ប្រគល់រង្វាន់ឡានជូនអតិថិជនដល់ផ្ទះបែបថ្មី មានអីឡើងផ្អើលពេញភូមិ!
ប៊ិះរត់ចេញពីផ្ទះរបស់ម្ចាស់រង្វាន់អត់រួច …. បន្ទាប់ពីប្តូរស្តាយល៍ថ្មី ប្រគល់រង្វាន់ឡានជូនអតិថិជនដល់ផ្ទះ ….ស្រាប់តែម្ចាស់រង្វាន់ឡាន ត្រៀមបិទរបង ព្រួតគ្នាវាយ សួរចម្លើយបុគ្គលិកក្រុមហ៊ុន ប៉ុន្មាននាក់ ខណៈពេលយករង្វាន់ឡាន ១តឹកទៅ ប្រគល់ជូនគាត់ ក្នុងគោលបំណង សាកចិត្ត អតិថិជនជាអ្នកឈ្នះរង្វាន់ឡានតែប៉ុណ្ណោះ ….។

ត្រៀមបិទរបងហើយ តែត្រូវបានបុគ្គលិកក្រុមហ៊ុនបកស្រាយទាន់ពេល ជុំវិញករណីយកឡានរង្វាន់ ១តឹក ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ កាលពីថ្ងៃទី 12 ខែ 08 ឆ្នំា 2024 កន្លងទៅថ្មីៗនេះ ។

គោលបំណងដែលយកឡាន ១តឹកទៅប្រគល់ជូននោះ គឺគ្រាន់តែចង់សាកចិត្តគាត់តែប៉ុណ្ណោះទេ … ព្រោះតែចង់ដឹងនូវអារម្មណ៍ពិតរបស់គាត់ ដែលជាទូទៅរង្វាន់ឡានដែលក្រុមហ៊ុនប្រគល់ជូនអតិថិជនកន្លងមកដែលគាត់បានដឹង គឺថ្មី សេរីទំនើប ខ្លាញ់គោ 100 % មិនមែន ១តឹកបែបនេះទេ …. តែមានអី ប៊ិះរត់អត់ទាន់ តែសំណាងល្អ ឡានដែលត្រូវប្រគល់ គឺបញ្ជូនអោយតាមក្រោយ ….។

គ្រាន់តែនិយាយគ្នា Prank លេងមិនទាន់ចប់ផង ឡានថ្មីស្រឡាង មានបិទ ឡូហ្គោ ហ្គេនស៍បឺគ បង្ហាញខ្លួនតម្រង់ចូលមកផ្ទះគាត់ភ្លាម ស្រាប់តែ គាត់លោតផង ឱបគ្រួសាររបស់គាត់ផង … ទាំងអារម្មណ៍ ខឹងផង សប្បាយផង រកអ្វីថ្លែងមិនបាន …. នឹកឃើញអ្វីបានយកឡាន ១តឹកមកប្រគល់អោយគាត់ ដើម្បីសាកចិត្តគាត់យ៉ាងនេះ …… ។
មិនត្រឹមតែប៉ុណ្ណោះ ពេលដែលគាត់គាស់ត្រូវភ្លាមៗ គឺគាត់បានប្រាប់ក្រុមការងារថា អារម្មណ៍សប្បាយពេក បានឱបហើយថើបប្តីគេ ហើយប្តីគេថើបគាត់ ប្តីគាត់ថើបប្រពន្ធគេ បែកខ្ទិះពេញនឹងស្រែកហ៊ោកញ្ជ្រៀវ លាន់លឺស្ទើរផ្អើលភូមិ … ពេលនេះហើយទើបគាត់សារភាពថា ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ គឺពិតជាដាក់រង្វាន់ពិតប្រាកដមែន .. ទោះកន្លងមកគាត់មិនដែលជឿថា មានរង្វាន់ឡានពិតក៏ដោយ តែគាត់ពិតជាចូលចិត្ត រសជាតិរបស់ស្រាបៀរហ្គេនស៍បឺគខ្លាំងណាស់ ព្រោះញាំទៅមិនឈឺក្បាល ថែមទាំងមានរសជាតិឆ្ងាញ់ជាងគេ គ្មានស្រាបៀរណាឆ្ងាញ់ប្រៀបស្មើរមិនបាននោះទេ …. ។
ហ្គេនស៍បឺគ ស្រួលផឹក ផឹកស្រួល រង្វាន់ច្រើនជាងគេ ពេញនិយមជាងគេ និង មានរសជាតិឆ្ងាញ់ដាច់គេ ។ រង្វាន់ជាច្រើនលើទីផ្សារក្បែរដៃរបស់លោកអ្នក រួមមាន ១កំប៉ុង ២កំប៉ុង ៣កំប៉ុង / ១ដុល្លារ ២ដុល្លារ ៣ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ ១០០ដុល្លារ ១៦៨ដុល្លារ និង ១៦៨ដុល្លារ ជូនពួកម៉ាកល្អ១០០នាក់ បន្ថែមទៀត ៕
បើស្រវឹងសូមកុំបើកបរ!

