ត្រៀមខ្លួនហើយឬនៅហ្វេនៗសំណព្វចិត្តទាំងអស់? កុំភ្លេចត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ ប្រគំតន្ត្រី លំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 2 !!
មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT ដ៏ធំបំផុតប្រចាំឆ្នាំ 2024 នេះ នឹងនាំវត្តមានរបស់ លោក PSY កំពូលតារាចម្រៀងកូរ៉េ K-Pop ម្ចាស់បទ Gangnam Style (K-Pop Legend) ដ៏ល្បីរន្ទឺពាសពេញពិភពលោក នៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ2024 ដ៏ខ្លីខាងមុខនេះ អមជាមួយវត្តមានកំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូប ទៀតក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។

នេះ គឺជាលើកទី01 ហើយ ដែលកំពូលតារាចម្រៀងកូរ៉េ K-Pop លោក PSY មានវត្តមានក្នុងការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស នៅលើឆាក GANZBERG ។ លោក PSY ដែលមានឈ្មោះ ពិតថា Park Jae-sang បានក្លាយជាតារាអន្តរជាតិដែល មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក ជាមួយនឹងបទចម្រៀងដែលមានចង្វាក់ ទាក់ទាញប្លែកខុសពីគេ។ ហើយអ្វីដែលធ្វើឱ្យពិភពលោកស្គាល់លោក PSY កាន់តែច្បាស់ ក្នុងពេលដ៏ខ្លីនោះ គឺតាមរយៈបទចម្រៀងដ៏ល្បីល្បាញ Gangnam Style អមដោយ MV នៅឆ្នាំ 2012 ដែលបានក្លាយជាវីដេអូ YouTube ទី01 ដែលមានអ្នកចូលទស្សនារហូតដល់ទៅលើស 1 ពាន់លានដង និងបានស្ថិតនៅកំពូលតារាងរយៈពេលជិត 5ឆ្នាំមុនពេល ត្រូវបានវ៉ាឈ្នះដោយវីដេអូចម្រៀង See You Again របស់កំពូលតារាចម្រៀងរែប Wiz Khalifa។
សូមបញ្ជាក់ថា Gangnam Style បានក្លាយជាបទចម្រៀង K-Pop ដំបូង ដែលមានអ្នកចូលទស្សនារហូតដល់លើស 4 ពាន់លានដងគិត ត្រឹមខែមីនា ឆ្នាំ2021។
ក្រៅពីបទ Gangnam Style លោក PSY ក៏បានបញ្ចេញបទចម្រៀងដ៏ល្បីរន្ទឺមួយបទទៀត មានចំណងជើងថា Gentleman រួមជាមួយ បទចម្រៀងល្បីៗជាច្រើនទៀត ដែលធ្វើឱ្យកេរ្ដិ៍ឈ្មោះ របស់លោកក្នុងនាមជាកំពូលតារាជើងចាស់ ក្នុងវិស័យ K-Pop ឬ K-Pop Legend កាន់តែល្បីរន្ទឺ។ ដោយសារតែប្រជាប្រិយភាព ដ៏សម្បើមរបស់លោក លោក PSY ត្រូវបានអញ្ជើញឱ្យទៅច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី អន្តរជាតិ នៅប្រទេសជាច្រើនរួមទាំងនៅសហរដ្ឋអាម៉េរិក និងលើកនេះនៅខ្មែរយើងផងដែរ។
សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូលតារាចម្រៀងដ៏ឆ្នើមរបស់ យើងក្នុងព្រឹត្តការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2 ! សំបុត្រចូលរួមទស្សនា នឹងមានលក់ក្នុងពេលឆាប់ៗនេះ!
GANZBERG តន្រ្តីលំដាប់ពិភពលោក!!
GANZBERG SUPER IDOL CONCERT!!

