PR September 18, 2024

ត្រៀមសប្បាយ! GANZBERG នឹងនាំ IDOL ទៅក្រឡុកនៅសង្កាត់ព្រៃស

Liny Chan

ភ្នំពេញ៖ ដើម្បីអបអរសាទរសមិទ្ធផលលំដាប់ពិភពលោក រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេស ពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute, Ganzberg នៅថ្ងៃទី២១ ២១ ខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ GANZBERG នឹងរៀបចំប្រគំតន្ត្រីទេសចរណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ទៅបរិវេណដីឡូត៍ ខាងត្បូងផ្សារទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។

មហាព្រឹត្តិការណ៍ GANZBERG PREMIUM IDOL TOUR CONCERT ប្រមូលម្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេស មកពីផលិតកម្មធំៗជាច្រើនរូប រួមលោក ឧកញ្ញ៉ា ព្រាប សុវត្ថិ និងកូនប្រុសទាំងពីរ កំពូលតារាសម្លេងស្អក បែបស្រទន់ លោក ខេម កំពូលតារាចម្រៀងមនោសញ្ចេតនាបែបយុវវ័យ លោក គូម៉ា និងកំពូលតារា RAPPER ល្បីៗជាច្រើនរូបផងដែរ។

តោះនៅចាំអីទៀត ធីមពួកម៉ាកល្អ ធីមបងប្អូនល្អ អ្នកមានគូ អ្នកអត់គូ ណាត់គ្នាទៅស្រែកហ៊ោ រាំតាមចង្វាក់ភ្លេងបែបទំនើប រួមជាមួយបច្ចេកវិទ្យាភ្លើង ដ៏ទំនើប និងនៅពីមុខឆាកដ៏ធំអស្ចារ្យលំដាប់ស្តង់ដាខ្ពស់។ អ្វីដែលរឹតតែអស្ចារ្យ ឆាកបំពាក់ទៅដោយ SPEAKER JBL ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ សហរដ្ឋអាមេរិចទៀតផង។ ព្រឹត្តិការណ៍នេះពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ។

កុំភ្លេចជួបគ្នានៅថ្ងៃទី ២០ ២១ ខែកញ្ញា ខាងមុខនេះ។ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមជ្រាបថា ៖ លោកអ្នកគឺបានចូលរួមចំណែកបង្កើតអោយមានមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ តាមរយៈការពិសារ ទិញ GANZBERG សូមលោកជួយបន្តការគាំទ្រ GANZBERG ជាបន្តទៀត សូមអរគុណ។ សូមពិសាដោយការទទួលខុសត្រូវ។