PR September 25, 2024

GANZBERG ចិត្តល្អ នឹងចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូរយៈពេល ៣ថ្ងៃជាប់ៗគ្នា ជូនបងប្អូនខ្មែរទៅលេងស្រុកកំណើតនាថ្ងៃបុណ្យភ្ជុំ

Liny Chan

មកវិញលើកនេះមិនធម្មតា ធំជាងមុខ អស្ចារ្យជាងមុខ ច្រើនជាងមុន នារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅជួបជុំក្រុមគ្រួសារ។

បើយោងតាមវីដេអូប្រូម៉ូតកម្មវិធីនៅលើ Facebook page ផ្លូវការរបស់ GANZBERG បានអោយដឹងថា ដើម្បីជួយសំរួលដល់ការធ្វើដំណើរតាមរយៈជិះម៉ូតូប្រជាពលរដ្ឋខ្មែរទៅលេងស្រុកកំណើតនាថ្ងៃឈប់សម្រាកពីកិច្ចការងារ នាឪកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្រុមហ៊ុន GANZBERG បានប្រកាសជាសាធារណៈថា GANZBERG នឹងរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក និងស្រុកខ្មែរនោះ គឺកម្មវិធី GANZBERG ចិត្តល្អចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូ !ចំនួន ១០ ម៉ឺនម៉ូតូ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈចំនួន ១០ ទីតាំងក្នុងរាជធានីភ្នំពេញចំនួន ៣ថ្ងៃជាប់ៗគ្នា។

  1. ថ្ងៃទី ២៨ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT ព្រែកព្នៅ , PTT លីយ៉ុងផាត់,PTT អង្គរស្នូល, PTT ព្រៃកី
  2. ថ្ងៃទី ២៩ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT កួរស្រូវ, PTT ច្បារអំពៅ,PTT ព្រែកហ៊ូ
  3. ថ្ងៃទី ៣០ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈ PTT វេងស្រេង, PTT ផ្លូវជាសុផារ៉ា, PTT ភ្នំពេញថ្មី

ភាពរីករាយ ស្នាមញញឹម សម្លេសសើចក្អាកក្អាយ ប្រកបទៅដោយភាតរភាព សុខដុមរមនា តែងតែកើតមានគ្រប់ពេលមានការជួបជុំគ្រួសារ ពួកម៉ាកល្អ បងប្អូនល្អ ១ឆ្នាំមានតែម្តង។ អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងឡាយ! ក្នុងឪកាសនេះ យើងខ្ញុំសូមជម្រាបថា៖ ការគ្រាំ និងពិសា GANZBERG របស់ពុកម៉ែបងប្អូន គឺបានចូលរួមចំណែកក្នុងបង្កើតអោយមានកម្មវិធីសប្បុរសធម៌នេះ សូមជួយគាំទ្រ GANZBERG ជាបន្តទៀត៕