GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស
រាជធានីភ្នំពេញ ៖ GANZBERG តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ តាមរយៈសកម្ម ភាពសប្បុរសធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស។
អតិថិជន GANZBERG ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជឿថា GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា៖ ការចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ – ២៩ – ៣០ ខែកញ្ញា ឆ្នាំ២០២៤ GANZBERG ពួកម៉ាកល្អ ចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតរាប់ម៉ឺនគ្រឿង ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

បើទោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចប់ទៅហើយក្តី GANZBERG ពួកម៉ាកល្អ នៅតែបន្តសកម្មភាពចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ ។
GANZBERG ពួកម៉ាកល្អ នៅតែបន្តចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋ នៅស្រុភ្នំស្រួច ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តតាកែវ ចំនួនម៉ូតូរាប់ម៉ឺនគ្រឿង កាលពីថ្ងៃទី១២ ខែតុលា ២០២៤ ផងដែរ។
ក្រៅពីសកម្មភាពការងារសប្បុរសធម៌ GANZBERG តែងតែលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក និងតែងតែនាំយកមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យជូនដល់អ្នកគាំទ្រវិស័យគុនខ្មែរ។
យើងខ្ញុំសូមជំរាបថា លោកអ្នកពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌នេះកើតឡើង តាមរយះការគាំទ្រ GANZBERG កន្លងមក។ នេះគឺជាស្មារតីនៃការចែករំលែក ក៏ដូចជាគំរូមួយដែលបំផុសឱ្យយុវជនខ្មែរយើង ងាកមកចង់ចូលរួម សកម្មភាពមនុស្សធម៌ ព្រោះវាមិនមែនមានន័យត្រឹមតែជួយប៉ុណ្ណោះទេ ប៉ុន្តែក៏បានបណ្តុះនូវក្ដីស្រលាញ់ និង សាមគ្គីភាពរវាងមនុស្សនៅក្នុងសង្គមផងដែរ។
បន្តការគាំទ្រ GANZBERG ដើម្បីជាការចូលរួមដល់សកម្មភាពសប្បុរសធម៌ទាំងអស់ជាមួយ GANZBERG។
សូមគោរពអរគុណ!





