PR October 28, 2024

ការរងចាំត្រូវបានបញ្ចប់!!! ទីបំផុត IDOL បង្ហាញមុខទូតសុឆន្ទៈហើយ!

Naren

រាជធានីភ្នំពេញ៖ RuthKo តារាចម្រៀង Hip-Hop ដ៏ល្បីពី KlapYaHandz ត្រូវបានជ្រើសតាំងជាទូតសុឆន្ទៈ សម្រាប់ភេសជ្ជៈ IDOL ភេសជ្ជៈសម្រាប់យុវវ័យសម័យថ្មី។ RuthKo បានឆាបឆក់យកបេះដូង អ្នកគាំទ្រតាម រយៈសំឡេងប្រកបដោយភាពច្នៃប្រឌិត ទំនុកច្រៀងទាក់ចិត្ត និងទំនាក់ទំនងយ៉ាងពិតប្រាកដជាមួយ ទស្សនិកជនរបស់គាត់។ ឥទ្ធិពលរបស់ RuthKo មានលើសពីតន្រ្តីទៅទៀតដែលបង្ហាញឱ្យឃើញពីវប្បធម៌ របស់យុវជននិងនាំមកនូវថាមពលថ្មីសម្រាប់ការ កម្សាន្តទូទាំងប្រទេស។

RuthKo បានបង្ហើបថា “ខ្ញុំបាទមានកិត្តិយសដែលបានក្លាយជាចំណែកមួយនៃគ្រួសារ IDOL ហើយក្នុងនាមជាទូតសុឆន្ទៈដំបូងគេ។ IDOL បានបង្ហាញពីឆន្ទៈ កម្លាំងថាមពល និងភាពពិតប្រាកដមួយសម្រាប់ ខ្លួនឯង—តម្លៃក្នុងសិល្បៈតន្រ្តីដែលខ្ញុំបង្កើត និងជីវិតរបស់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ រំភើបក្នុងការសហការ ជាមួយគ្នា និងបង្កើនការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ។

ការសហការនេះគឺជាចំណុចគោលមួយសម្រាប់ IDOL និង RuthKo ដើម្បីធ្វើឲ្យមានភាពសមស្របទាំងសិល្បៈតន្ត្រី ការរស់នៅប្រចាំថ្ងៃ និងទិសដៅដើម្បីទទួលបានជោគជ័យ។ ជាផ្នែកមួយនៃការគាំទ្រRuthKo នឹងត្រូវបានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ និងក្នុងកម្ម វិធីពិសេសៗជាច្រើនដែលនឹងត្រូវបានរៀបចំឡើងទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានខែទៀតខាងមុខ។

IDOL គឺជា ភេសជ្ជៈប៉ូវកម្លាំង នាំមកនូវភាពស្រស់ស្រាយ និងផ្ដល់ថាមពលសម្រាប់យុវវ័យ ដើម្បីឈានទៅរកជីវិតដ៏សកម្ម និងពោរពេញដោយឆន្ទៈ។

ជាមួយនឹងសន្ទុះនៃការគាំទ្រ IDOL ជឿជាក់ក្នុងការបំផុសគំនិតដល់យុវជនតាមរយៈសារលើក ទឹកចិត្ត ភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្ត។