Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសពីទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    BY Liny Chan November 13, 2024
    ក្រសួងសុខាភិបាល ប្រកាសពីទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញនូវទីតាំងជម្រកតង់ និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីផ្តល់សេវាសង្រ្គោះ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងករណីមានបញ្ហាសុខភាពបន្ទាន់ ដែលអញ្ជើញចូលរួមទស្សនា និងអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចខាងក្រោម៖

    រូបតំណាង

    *ជម្រកតង់សុខភាព និងរថយន្តសង្រ្គោះ៖
    📍១.ជម្រកតង់សង្រ្គោះបឋម កោះនរាណ៍ទី១ 
    📍២.ជម្រកតង់សង្រ្គោះបឋម កោះនរាណ៍ទី២
    📍៣.ជម្រកតង់សុខភាព នៅកោះពេជ្រ អាគារL
    📍៤.ជម្រកតង់សុខភាព នៅស្តូបកម្ពុជា វៀតណាម
    📍៥.ជម្រកតង់សុខភាព នៅទល់មុខនាយកដ្ឋានអង្គរក្ស
    📍៦.ជម្រកតង់សុខភាព នៅទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ
    📍៧.ជម្រកតង់សុខភាព នៅក្បែរខាងត្បូងវេទិការកិត្តិយស
    📍៨.ជម្រកតង់សុខភាព នៅក្បែរខាងជើងវេទិការកិត្តិយស
    📍៩.ជម្រកតង់សុខភាព មុខសណ្ឋាគាររណសិរ្យ
    📍១០.ជម្រកតង់សុខភាព នៅវាលព្រះមេរុ
    📍១១.ជម្រកតង់សុខភាព នៅមុខវត្តឧត្តណ្ណាលោមព្រះគន្លង់
    📍១២.ជម្រកតង់សុខភាព នៅផែថ្មភ្នំពេញ
    📍១៣.ជម្រកតង់សុខភាព ស្ពាន់អាកាសឬស្សីកែវ
    📍១៤.ជម្រកតង់សង្គ្រោះបឋម រង្វង់មូលនាងមច្ឆា OCIC
    📍១៥.ជម្រកតង់សង្រ្គោះបឋម ច្រមុះជ្រូកសណ្ឋាគារសុខាភ្នំពេញ

    *រថយន្តគ្លីនិកចល័ត៖
    📍 ប្រចាំការនៅ វត្តភ្នំ
    📍 ប្រចាំការនៅ ច្រមុះជ្រូកសណ្ឋាគារសុខាភ្នំពេញ

    *ស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ

    📍 ទីតាំងនៅ OCIC

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: