GANZBERG លេងមួយឈុតនេះ ដឹងតែរញ្ជួយពិភពគុនតែម្ដង!
GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក ដោយត្រៀមរៀបចំការប្រកួតខ្នាតធំ ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធលើសង្វៀនលំដាប់ជួរមុខទាំងជាតិ និងអន្តរជាតិ។ កីឡាករលំដាប់ប្រទេសជាច្រើនរូប នឹងប្រយុទ្ធក្បាច់គុនខ្មែរត្រៀមឡើងប្រកួតជាមួយកីឡាករជើងខ្លាំងមកពីជប៉ុន ក្នុងកម្មវិធី មហាសង្គ្រាម GANZBERG រាជសីហ៍គុនខ្មែរ KUN KHMER x KNOCK OUT។

ក្នុងនោះ GANZBERG រៀបចំព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំ2024 ដែលរួមមានការប្រកួត 8MEN TOURNAMENT ដែលឆ្នាំមុន 2023 ក្នុងខែ វិច្ឆិកា នេះ GANZBERG បានដាក់កាដូយក្ស គឺឡានខ្លាញ់គោមួយគ្រឿងតម្លៃជិត 30000 ដុល្លារ ដល់កីឡាករ ធឿន ធារ៉ា ។ កម្មវិធី មហាសង្គ្រាម GANZBERG រាជសីហ៍គុនខ្មែរ 8 MEN TOURNAMENT ដែលលើកនេះ GANZBERG ដាក់រង្វាន់កាន់តែធំ គឺកាដូយក្សពី GANZBERG ជាផ្ទះវីឡាកូនកាត់ 1 ខ្នងតម្លៃជិត 60000 ដុល្លារ បើ ធឿន ធារ៉ា ឈ្នះ 3 ប្រកួតជាប់គ្នា។

GANZBERG ជួយកីឡាករគុនខ្មែរ កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ នាថ្ងៃទី 15 – 16 ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៨យប់តទៅ ទីតាំងនៅក្បែរដីឡូតិ៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជាមួយគ្នានោះ ក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ ។
សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!




