Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Kyodo ថា ជប៉ុន និងសហរដ្ឋអាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ត្រៀមបង្ការសម្រាប់ស្ថានការណ៍អាសន្ននៅតៃវ៉ាន់

    BY Liny Chan November 25, 2024
    Kyodo ថា ជប៉ុន និងសហរដ្ឋអាមេរិក មានផែនការដាក់ពង្រាយមីស៊ីល ត្រៀមបង្ការសម្រាប់ស្ថានការណ៍អាសន្ននៅតៃវ៉ាន់

    (តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា បានរាយការណ៍ថាជប៉ុន និងសហរដ្ឋអាមេរិកមានបំណងបង្កើតផែនការយោធារួមគ្នាមួយ ដើម្បីត្រៀមបង្ការ សម្រាប់ស្ថានការណ៍អាសន្នណាមួយនៅតៃវ៉ាន់ ក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីលផងដែរ។

    ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Kyodo បានឱ្យដឹងទៀតថានៅក្រោមផែនការខាងលើដែលត្រូវបានរំពឹងថាអាចនឹង ត្រូវអនុវត្តតាមនៅខែក្រោយនេះ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់កោះ Nansei នៃខេត្ត Kagoshima ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន និងខេត្ត Okinawa ព្រមទាំងហ្វីលីពីន។ បើតាម Kyodo អង្គភាពម៉ារីនអាមេរិក Marine Littoral Regiment ដែលមានបំពាក់ដោយប្រព័ន្ធមីស៊ីល HIMARS និងអាវុធដទៃទៀត នឹងត្រូវបានដាក់ពង្រាយទៅ កាន់កោះ Nansei ខណៈអង្គភាពយោធាអាមេរិកមួយផ្សេងទៀតដែលមានជំនាញខាងអវកាស cyberspace និងរលកអេឡិចត្រូម៉ាញ៉េទិច នឹងត្រូវដាក់ឱ្យឈរជើងនៅហ្វីលីពីន។

    តែភ្លាមៗ ខាងក្រសួងការពារជាតិជប៉ុន និងស្ថានទូតអាមេរិក រួមទាំងហ្វីលីពីននៅក្នុងប្រទេសជប៉ុន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: