Khmerpress

ស្វែងរក

PR

GANZBERG ផ្ដល់លាភសំណាងធំដល់អ្នកប៉ោយប៉ែត ក្នុងមហាព្រឹត្តិការណ៍ GANZBERG MUSIC IDOL TOUR CONCERT

BY Liny Chan November 26, 2024
GANZBERG ផ្ដល់លាភសំណាងធំដល់អ្នកប៉ោយប៉ែត ក្នុងមហាព្រឹត្តិការណ៍ GANZBERG MUSIC IDOL TOUR CONCERT

ទីក្រុងប៉ោយប៉ែត ជាក្រុងមួយដែលមានសក្ដានុពល ក្នុងវិស័យ សេដ្ធកិច្ច ហេដ្ឋារចនាសម្ព័ន្ធវិស័យសាងសង់ វិស័យកសិកម្ម និងឧស្សាហកម្មជា ជាពិសេសជាទីក្រុងដ៏ស្រស់ឆើតឆាយពន្លឺភ្លើងពណ៏ដ៏ស្រស់ស្អាតជាពេលរាត្រី។

ថ្មីៗនេះ ទីក្រុងឆើតឆាយមួយនេះបានទាក់ទាញមនុស្សម្នារ ប្រមូលផ្ដុំគ្នាភ្លូកទឹកភ្លូកដីដូចទឹកបាក់ទំនប់ប្រមាណជិត ១៥មុឺននាក់ ក្នុងរយៈពេលត្រឹមតែ ២រាត្រីប៉ុណ្ណោះ នៅថ្ងៃទី 22-23 ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនខ្នាតយក្ស GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗ រួមមាន ឧកញ៉ា ខេមរៈ សិរីមន្ត ខេម គូម៉ា ម្ចាស់បទអាម៉េចទេស Kigchi tempo តារាកំប្លែងជើងចាស់តែតាន់ នាយក្រឹម នាយកុយ និង តារាល្បីៗជាច្រើនដួងទៀត។

រឿងដែលកាន់តែភ្ញាក់ផ្អើលកំឡុងពេលប្រគំតន្ត្រី អតិថិន GANZBERG ២នាក់បានឈ្នះរង្វាន់ ក្រវិលកំប៉ុងមាស សរុបជាទឹកប្រាក់ 2168$ ជារឿងនឹកស្មានមិនដល់ និងរង្វាន់ផ្សងៗជាច្រើនរង្វាន់។ គួរបញ្ចាក់ផងដែលថា ក្រុមហ៊ុនយក្ស GANZBERG ក៏មានរង្វាន់ជាច្រើនមានដូចជារង្វាន់ 168 ជូនពួកម៉ាកល្អ 100នាក់ ឈ្នះម្នាក់ ឈ្នះមួយភូមិ, រង្វាន់ឡានខ្លាញ់គោ Ford រង្វាន់ម៉ូតូ និងរង្វាន់ជាច្រើនទៀតនៅក្នុងដៃលោកអ្នក។ល។


     
ជាការថ្លែងអំណរអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នា មានចំណែកចូលរួមបង្កើតមហាព្រឹត្តិការណ៍ GANZBERG MUSIC IDOL TOUR CONCERT នេះឡើង!

Share This Post: