Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រមមួយ ប្រកាសឱ្យប្រើប្រាស់ ពាក់ព័ន្ធលើយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ អង្គការសហប្រជាជាតិ

    BY Liny Chan November 27, 2024
    ព្រះមហាក្សត្រ ចេញព្រះរាជក្រមមួយ ប្រកាសឱ្យប្រើប្រាស់ ពាក់ព័ន្ធលើយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ អង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ អង្គការសហប្រជាជាតិ។ នេះបើតាមព្រះរាជក្រម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕

    ខាងក្រោមនេះជាព្រះរាជក្រម៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: