Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ACU ឃាត់ខ្លួនស្ត្រី ២នាក់ ដែលពាក់ព័ន្ធនឹងការយកលុយ ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង

    BY Liny Chan November 29, 2024
    ACU ឃាត់ខ្លួនស្ត្រី ២នាក់ ដែលពាក់ព័ន្ធនឹងការយកលុយ ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង

    (ភ្នំពេញ)៖ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

    ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហើុងទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​​ Fresh News។

    ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ​នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: