Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ ចុះពិនិត្យទីតាំងស្ថានីយបុរាណទួលកំផ្លុងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ក្រោយមានការផ្សាយថាមានការបោះបង្គោលលើទូលបុរាណ, លទ្ធផលរកឃើញថា មិនមានការបោះបង្គោលចូលនោះឡើយ

    BY Liny Chan November 30, 2024
    មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ ចុះពិនិត្យទីតាំងស្ថានីយបុរាណទួលកំផ្លុងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ក្រោយមានការផ្សាយថាមានការបោះបង្គោលលើទូលបុរាណ, លទ្ធផលរកឃើញថា មិនមានការបោះបង្គោលចូលនោះឡើយ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារ ចុះពិនិត្យនិយាមការតាមប័ណ្ណកម្មសិទ្ធិលេខ ០៨០៣១៣០២-០០២៣ ដែលមានបង្គោលព្រំជាក់ស្តែងនៅទីតាំងស្ថានីយបុរាណទួលកំផ្លុងស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ការចុះទៅពិនិត្យនេះ បានធ្វើឡើងក្រោយមានការបង្ហោះតាមបណ្តាញសង្គមថា មានការរំលោភបំពានបោះបង្គោលចូលស្ថានីយបុរាណទួលកំផ្លុង ដោយមិនមានការទប់ស្កាត់។

    អាជ្ញាធរស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ក្រុមការងារបានពិនិត្យ និងចុចនិយាមការរួចរាល់ឃើញថា «មិនមានការបោះបង្គោលចូលដីស្ថានីយបុរាណទួលកំផ្លុងនោះទេ ហើយចំពោះការផ្សាយតាមបណ្តាញសង្គមខាងលើ គឺមិនត្រឹមត្រូវ និងខុសពីការពិតទាំងស្រុង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: