ព័ត៌មានជាតិ
មានជនខិលខូច ប្រើរូបថត និងឈ្មោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បង្កើតទំព័រហ្វេសប៊ុក និង TikTok
BY Liny Chan
December 2, 2024
(ភ្នំពេញ)៖ លេខាធិការដ្ឋានសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចេញមកច្រានចោលទំព័រហ្វេសប៊ុក និង TikTok មួយចំនួន ដែលប្រើរូបថត និងឈ្មោះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។

លេខាធិការដ្ឋានសេនាធិការចម្រុះ បានស្នើសមត្ថកិច្ចចាត់វិធានការចំពោះក្រុមជនខិលខូចដែលយករូបថត និងឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបង្កើតទំព័រហ្វេសប៊ុក និង TikTok ដែលអាចបង្កើតឱ្យមានការភាន់ច្រឡំ។
លេខាធិការដ្ឋានសេនាធិការចម្រុះ បានបញ្ជាក់ថា បច្ចុប្បន្នសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មានទំព័រហ្វេសប៊ុក និង Telegram ផ្លូវការដូចខាងក្រោម៖
១៖ ទំព័រហ្វេសប៊ុកផ្លូវការមានឈ្មោះ៖ «នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ» ដែលមានសញ្ញាធីកពណ៌ខៀវ។
២៖ Telegram ផ្លូវការ៖ «សេនាធិការចម្រុះ Chief of Joint Staff»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

