ព័ត៌មានជាតិ December 3, 2024

កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនក្រុមក្មេងទំនើងឈ្មោះ «ក្រុមលីអូហោះ» ២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិ.ង្សា និងលួច

Liny Chan

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបក្ខពួកក្រុមក្មេងទំនើងឈ្មោះ ក្រុមលីអូហោះ ចំនួន២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ជ័យវន្ត័ អាយុ១៧ឆ្នាំ នៅចំណុចផ្សារធីខេ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ សាន់ គីមហ៊ាង ហៅអាស្វា អាយុ១៧ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News