Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកសារព័ត៌មានម្នាក់ ដែលត្រូវខ្មាន់កាំភ្លើងបា.ញ់នៅខេត្តសៀមរាប បានទទួលមរណភាពហើយ

    BY Liny Chan December 7, 2024
    អ្នកសារព័ត៌មានម្នាក់ ដែលត្រូវខ្មាន់កាំភ្លើងបា.ញ់នៅខេត្តសៀមរាប បានទទួលមរណភាពហើយ

    (សៀមរាប)៖ លោក ឈៀន ឆឹង ជាអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ដោយផ្ដើមចេញពីទំនាស់ផ្ទាល់ខ្លួននោះ បានទទួលមរណភាពនៅយប់ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។

    សូមរំលឹកថា លោក ឈៀន ឆឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» បានរបួសធ្ងន់ក្រោយមានជនដៃដល់លួចបាញ់ប្រហារ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

    ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត សៀមរាប។

    លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ជនដៃដល់រូបនេះបានប្រើកាំភ្លើងកែច្នៃ ដើម្បីបាញ់ជនរងគ្រោះ។ បើតាមលោកស្នងការ, ករណីបាញ់ប្រហារនេះកើតឡើងដោយសាររឿងទំនាស់បុគ្គល មិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីផ្សេងនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: