ព័ត៌មានជាតិ December 12, 2024

ឯកឧត្តម ផន រឹម បញ្ជាក់ថា ក្មេងទំនើងដែលបើកម៉ូតូទំហំស៊ីឡាំងក្រោម ៥០០cc សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោលត្រូវបាននគរបាលចរាចរណ៍ចេញប្រតិបត្តិការបន្ទាន់ចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ

Liny Chan

យោងតាមការចុះផ្សាយរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណី ក្មេងទំនើង (មិនមានសាធាតុញៀន ) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។ ស្របពេលជាមួយគ្នានោះ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនបានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។

នៅក្នុងការបង្ហោះនៅលើគណនីផ្លូវការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kW ឡើងទៅ នឹងងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន។

ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រាប់ពីវិធី ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kW ឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿន ដោយពលរដ្ឋខ្មែរត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និង លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់៕

ប្រភព៖ គណនីហ្វេសប៊ុកផ្លូវការឯកឧត្តម ផន រឹម