ព័ត៌មានជាតិ December 16, 2024

រដ្ឋបាលខេត្តកែបចេញសេចក្តីបំភ្លឺ និងបដិសេធការបង្ហោះផ្សាយថា មានអគារ៧ជាន់ បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប, ព័ត៌មាននេះជាហេតុការណ៍ចាស់កាលពី៤ឆ្នាំមុន

Liny Chan

(ភ្នំពេញ)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ពីការបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន ប៉ុណ្ណោះ។

ការបំភ្លឺរបស់រដ្ឋបាលខេត្តកែប បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក បានយករូបភាពចាស់កាលពី៤ឆ្នាំមុន មកបង្ហោះបំភ្លៃថា អគារកម្ពស់៧ជាន់ នៅខេត្តកែបដួលរំលំ។

បើតាមរដ្ឋបាលខេត្តកែប រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គមទាំងនោះ។ រដ្ឋបាលខេត្តកែប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News