Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលក្រុងកោះរ៉ុង ណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ

    BY Liny Chan December 17, 2024
    អភិបាលក្រុងកោះរ៉ុង ណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ

    (ព្រះសីហនុ)៖​ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានណែនាំឱ្យបឹងហ្គាឡូទាំងអស់ នាំភ្ញៀវទេសចរលេងល្បែងប្រជាប្រិយខ្មែរ មិនសម្រាប់តែបុណ្យចូលឆ្នាំនោះទេ។

    ការបញ្ជាក់របស់លោកនេះ បានធ្វើឡើងក្នុងដំណើរចុះផលិតព័ត៌មាន និងផ្សាព្វផ្សាយរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៦០រូប មកពីជាង៣០ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានដឹកនាំផ្ទាល់។

    សូមជម្រាបថា បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។

    លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា «បេសកកម្មលើកនេះផ្តោតទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ស្ថានភាពសន្តិសុខ តំបន់កសិឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ពិសេសក៏ដូចជាការរកដំណោះស្រាយលើសំណង់អគារដែលជាប់គាំង»

    ខាងក្រោមនេះជាការលើកឡើងរបស់អភិបាលក្រុងកោះរ៉ុង៖

    Share This Post: