ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រាប់ នៅតាមដងផ្លូវជាង ២០០កន្លែង ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ
BY Liny Chan
December 17, 2024
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រមាណ ៥៣៣គ្រាប់ នៅតាមដងផ្លូវជាង២០០កន្លែង។

លោក បានបន្តថា ការរៀបចំនេះ គឺដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បង្ការនូវបទល្មើសណាមួយកើតឡើងជាយថាហេតុ និងដើម្បីធ្វើការស៊ីបអង្កេតបន្ថែមលើបញ្ហាសន្តិសុខនេះ។
ការបញ្ជាក់របស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាស អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤៕
សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្ត៖
ផ្ដល់សិទ្ធិដោយ៖ Fresh News