Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim តែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ខ្លួន ស្ដីពីអាស៊ាន

    BY Liny Chan December 18, 2024
    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim តែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ខ្លួន ស្ដីពីអាស៊ាន

    (គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រី Anwar Ibrahim នឹងពិគ្រោះយោបល់ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន។

    នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post ។

    កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Anwar Ibrahim ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក នៅពេលដែល​ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ ដោយលើកឡើងពីការតែងតាំងលោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន លោក Mohamad Hasan បានគូសបញ្ជាក់ ដូច្នេះថា «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។

    គួរបញ្ជាក់ថា បើតាមលោក Mohamad Hasan លោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក Anwar ហើយនឹងមិនមានតួនាទីផ្លូវការណាមួយ នៅក្រោមអាស៊ាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: